ព័ត៌មាន និងព្រឹត្តិការណ៍

image
image

សិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”

ភ្នំពេញ៖ នារសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច​​ឌីជីថល និងធនាគារជាតិនៃកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី  “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋ-កិច្ចឌីជីថលកម្ពុជា” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់​ដឹកនាំ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មាធិការ​សេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ធនាគារជាតិនៃកម្ពុជា,​ សមាជិកក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា​,​ សមាគម, គ្រឹះ​ស្ថា​ន​​ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធ សរុបចំនួន  ៩០ រូប ដែលបានចូលរួមផ្ទាល់ និង ១១០ រូប ចូលរួមតាមប្រព័ន្ធអនឡាញ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយគោល-នយោបាយ...

អានបន្ថែម
image

សិក្ខាសាលាស្តីពី “ថ្នាលគ្រឹះឌីជីថលកម្ពុជា”

ភ្នំពេញ៖ នាថ្ងៃទី ០៨ ខែ​ កញ្ញា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយស្តីពី “ថ្នាលគ្រឹះឌីជីថលកម្ពុជា” នៅសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល...

អានបន្ថែម
image

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី "គោលនយោបាយ និងទិសដៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា"

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ ២០២២ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី “គោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ហើយក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង,  តំណាងក្រសួង-ស្ថាប័ន,...

អានបន្ថែម
image

សិក្ខាសាលាស្តីពី តួនាទីវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា

រាជធានីភ្នំពេញ៖ នាថ្ងៃទី ១៥ ខែ​ មិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីថល, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, និងតំណាងក្រុមហ៊ុនធានារ៉ាប់រង, ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, និងស្ថាប័នឯកជន សរុបចំនួន ១២៤...

អានបន្ថែម