យុទ្ធសាស្រ្តអាទិភាព

ខ្លឹមសារសង្ខេបនៃអាទិភាពជាយុទ្ធសាស្រ្ត នៃគ្រឹះ និង សសរស្ដម្ភ នៃការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល

ហេដ្ឋារចនាសម័ន្ធ​គាំទ្រដល់​បរិវត្តកម្ម​ឌីជីថល

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងផ្តោតលើការពង្រីកបណ្តាញអ៉ីនធឺណិតល្បឿនលឿន រៀបចំប្រព័ន្ធទូទាត់ឌីជីថល និងការរៀបចំប្រព័ន្ធដឹកជញ្ជូន និងការចែកចាយម៉ាយល៍ចុងក្រោយ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។

ទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល

ការកសាងភាពជឿជាក់ និងទំនុកចិត្តលើប្រព័ន្ធឌីជីថលនឹងផ្តោតលើការកសាងប្រព័ន្ធច្បាប់ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថលដែលនឹងរួមចំណែកដល់ការបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់អ្នកពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យ​មាន​ការចូលរួមកាន់តែ​ទូលំទូលាយ​នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។

ពលរដ្ឋឌីជីថល

ចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មសេដ្ឋកិច្ច និង សង្គមឌីជីថល និង បង្កើនភាពប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ តាមរយៈការអភិវឌ្ឍភាពជាអ្នកដឹកនាំឌីជីថល, បណ្ដុំធនធានមនុស្សដែលមានទេពកោសល្យឌីជីថល, និង ពលរដ្ឋឌីជីថល ទាំងក្នុងវិស័យសាធារណ និង វិស័យឯកជន និងជ្រៀតដល់កម្រិតសហគមន៍មូលដ្ឋាន។

រដ្ឋាភិបាលឌីជីថល

ជំរុញរបៀបវារៈ នៃការកែទម្រងរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យា និង បង្កើតបរិយាកាសប្រកបដោយបរិយាបន្នកម្មមួយតាមរយៈ​ការកសាងរដ្ឋាភិបាល និងសេវាធារណៈឌីជីថល គន្លឹះជំរុញការអនុវត្តឌីជីថល, និងអភិបាលកិច្ចផ្អែកលើទិន្នន័យ។

ធុរកិច្ចឌីជីថល

ជំរុញ​ការចាប់យក​ឌីជីថល​របស់​សហគ្រាស​គ្រប់​កម្រិត និង គ្រប់​វិស័យ​តាម​រយៈ​ការជំរុញ​បរិវត្តកម្ម​ឌីជីថល​សហគ្រាស, ការបង្កើតប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព និង ធុរកិច្ចថ្មី, និង ការលើកកម្ពស់ខ្សែច្រវាក់តម្លៃឌីជីថល។

ផែនទីបង្ហាញផ្លូវក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

image
ដំណាក់កាលទី១: ការកសាងមូលដ្ឋានគ្រឹះ និង ការចាប់យកឌីជីថល
  • អភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
  • រៀបចំ និងបង្កើតក្របខណ្ឌស្ថាប័ន ក្របខណ្ឌច្បាប់ និងធនធានមនុស្ស
ដំណាក់កាលទី២: ការចាប់យក និង ការធ្វើបរិវត្តកម្មឌីជីថល
  • បន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងការស្រាវជ្រាវ និង អភិវឌ្ឍន៍ និង នវានុវត្តន៍
  • បន្តធ្វើទំនើបកម្មប្រព័ន្ធរដ្ឋ និងសេវាសាធារណ
  • ពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងប្រទេស តំបន់ និងសាកល
ដំណាក់កាលទី៣: ការធ្វើបរិវត្តកម្មឌីជីថល
  • ពន្លឿនការអភិវឌ្ឍមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ, ធនធានមនុស្សដែលកាន់តែមានសមត្ថភាព, និងបរិយាកាប្រព័ន្ធអេកូឡូស៊ីដែលកាន់តែអំណោយផល
  • ជំរុញឲ្យមានសង្គមឌីជីថលដែលមានការចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់

តួនាទី និងភារកិច្ចរបស់ គ.ស.ធ.ឌ.

image
ដឹកនាំ សម្របសម្រួល និង​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការកសាង​និង​ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និង​សង្គមឌីជីថល
image
រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ និងទិសដៅកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ចនិងសង្គមឌីជីថល តាមដំណាក់កាលនីមួយៗ
image
ជំរុញ លើកទឹកចិត្ត និង ផ្សព្វផ្សាយកម្មវិធីឌីជីថលដល់សាធារណជន
image
តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងគោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ ទិសដៅ កម្មវិធី គម្រោង និងផែនការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល
image
រៀបចំ និងសម្របសម្រួលលើការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានកម្មវិបាកលើការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល
image
ពិនិត្យ និង​សម្រេច​លើ​ការកសាង​ភាព​ជា​ដៃគូ និង​សហប្រតិបត្តិការ​ក្នុង​ប្រទេស និង​អន្តរជាតិ​សម្រាប់​ការកសាង និង​ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និង​សង្គមឌីជីថល
image

ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ

image

ពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី២

ភ្នំពេញ៖ នារសៀលថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៤:០០ រសៀល នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ក្រុមហ៊ុន META និងគាំទ្រដោយ ក្រុមហ៊ុន Aleph បានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្រនៃកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី២។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង...

អានបន្ថែម
image

សិក្ខាសាលាបណ្តុះបណ្តាល និង ការដាក់ដំណើរការជាផ្លូវការស្ដីពី ផតថលតាមដាន និង វាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១២:00 នាទីរសៀល, គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានរៀបចំ “កម្មវិធីបណ្តុះបណ្តាល និង ការដាក់ដំណើរការជាផ្លូវការនៃផតថលតាមដាន និង វាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា” ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន...

អានបន្ថែម
image

សិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:២០ នាទីរសៀល, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រូវបានប្រារព្ធឡើង...

អានបន្ថែម

ច្បាប់ និងបទប្បញ្ញត្តិ

icon1

ព្រះរាជក្រឹត្យ

នស/រកត/០៨២១/៥៦៤ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល

icon1

អនុក្រឹត្យ

លេខ២២០ អនក្រ.បក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

icon1

សេចក្តីសម្រេច

លេខ ១០០ សសរ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល

icon1

ប្រកាស

លេខ ២៦៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ការិយាល័យ​ចំណុះ​ឱ្យ​នាយកដ្ឋាន​នៃអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល

icon1

ព្រះរាជក្រឹត្យ

លេខ១៨០ ចុះថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពី​ការតែងតាំង​អគ្គលេខាធិការរង​របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ចឌីជីថល

icon1

លិខិតបង្គាប់ការ

ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ ស្ដីពីការបែងចែកភារកិច្ចជូនអគ្គលេខាធិការ និង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)